គណៈគ្រប់គ្រង
ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក (Royal Group Phnom Penh SEZ
Plc.) ដែលជាក្រុមហ៊ុនអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (Royal
Group Phnom Penh Special Economic Zone) សូមជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា នាពេលថ្មីៗនេះមានគណនី
LinkedIn ក្លែងក្លាយមួយត្រូវបានបង្កើតឡើង ដោយប្រើរូបថតរបស់នាយកប្រតិបត្តិ (CEO) របស់យើង។
គណនី LinkedIn ក្លែងបន្លំនេះ មិនមានទំនាក់ទំនងអ្វីទាំងអស់ ជាមួយក្រុមហ៊ុនរបស់យើងខ្ញុំឡើយ
ហើយក្រុមហ៊ុនយើងខ្ញុំ មិនទទួលខុសត្រូវចំពោះរាល់ការខូចខាត ឬការបាត់បង់ទាំងឡាយ ដែលបណ្តាលមកពីការប្រាស្រ័យទាក់ទង
ជាមួយគណនីនេះឡើយ មិនថាក្នុងរូបភាពបែបណាក៏ដោយ។
យើងកំពុងចាត់វិធានការច្បាប់ដើម្បីលុបចោលគណនីក្លែងបន្លំនេះ។
ក្នុងអំឡុងពេលនេះ យើងខ្ញុំសូមក្រើនរំលឹកដល់ សាធារណៈជន ទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់
ហើយចៀសវាងការទាក់ទងជាមួយគណនីនេះ ដែលអាច ត្រូវបានបង្កើតឡើងដោយមាន គោលបំណងបន្លំបោកប្រាស់។
សូមជូនដំណឹងដល់មិត្តភក្តិ និងគ្រួសាររបស់អ្នក អំពីគណនី LinkedIn ក្លែងបន្លំនេះ និងចៀសវាង
ការតភ្ជាប់ ឬចែករំលែកព័ត៌មានណាមួយចេញពីគណនីនេះ។
ព័ត៌មានលម្អិតអំពីគណនី៖
-
ឈ្មោះគណនី LinkedIn ក្លែងក្លាយ៖ Hue Davuth
-
ប្រើប្រាស់រូបថតរបស់នាយកប្រតិបត្តិ (CEO) របស់យើងខ្ញុំដោយគ្មានការអនុញ្ញាត