គណៈគ្រប់គ្រង ក្រុមហ៊ុន
រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក (Royal Group Phnom Penh SEZ
Plc.) ដែលជាក្រុមហ៊ុនអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស
រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (Royal Group Phnom Penh Special Economic Zone) សូមជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា នាពេលថ្មីៗនេះមានឆានែល Telegram ក្លែងក្លាយមួយត្រូវបានបង្កើតឡើង ដោយប្រើឈ្មោះក្រុមហ៊ុនយើងខ្ញុំដោយគ្មានការអនុញ្ញាត។
ឆានែល Telegram ក្លែងបន្លំនេះ មិនមានទំនាក់ទំនងអ្វីទាំងអស់
ជាមួយក្រុមហ៊ុនរបស់យើងខ្ញុំឡើយ ហើយក្រុមហ៊ុនយើងខ្ញុំ
មិនទទួលខុសត្រូវចំពោះរាល់ការខូចខាត ឬការបាត់បង់ទាំងឡាយ
ដែលបណ្តាលមកពីការប្រាស្រ័យទាក់ទង ជាមួយឆានែល
Telegram
នេះឡើយ មិនថាក្នុងរូបភាពបែបណាក៏ដោយ។
យើងខ្ញុំកំពុងចាត់វិធានការច្បាប់ដើម្បីលុបចោលឆានែល Telegram ក្លែងបន្លំនេះ។ ក្នុងអំឡុងពេលនេះ យើងខ្ញុំសូមក្រើនរំលឹកដល់
សាធារណៈជន ទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ ហើយចៀសវាងការទាក់ទងជាមួយឆានែល Telegram នេះ ដែលអាច ត្រូវបានបង្កើតឡើងដោយមាន គោលបំណងបន្លំបោកប្រាស់។
សូមជូនដំណឹងដល់មិត្តភក្តិ និងគ្រួសាររបស់អ្នក អំពីឆានែល Telegram ក្លែងបន្លំនេះ និងចៀសវាង ការតភ្ជាប់
ឬចែករំលែកព័ត៌មានណាមួយចេញពីឆានែលនេះ។
ព័ត៌មានលម្អិតអំពីឆានែល Telegram៖
- ឈ្មោះឆានែល Telegram ក្លែងក្លាយ៖ ROYAL GROUP PHNOM PENH SEZ