សេចក្តីជូនដំណឹង

យើងខ្ញុំ ជាគណៈគ្រប់គ្រងនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក. ឬ Royal Group Phnom Penh SEZ Plc. ដែលជាអ្នកអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ សូមជូនដំណឹងដល់សាធារណៈជនទាំងអស់មេត្តាជ្រាបថា នាពេលថ្មីៗនេះ មានជនខិលខូចមួយចំនួនបានបង្កើត ក្រុមតេឡេក្រាម ក្លែងក្លាយមួយដោយប្រើប្រាស់ឈ្មោះនិងនិមិត្តសញ្ញា របស់ក្រុមហ៊ុនយើងខ្ញុំដោយគ្មានការអនុញ្ញាត។ យើងខ្ញុំសូមបញ្ជាក់ថា ក្រុមតេឡេក្រាម ក្លែងក្លាយនេះ មិនមានទំនាក់ទំនងអ្វី ជាមួយក្រុមហ៊ុនយើងខ្ញុំឡើយ ហើយយើងខ្ញុំក៏នឹងមិនទទួលខុសត្រូវអ្វីទាំងអស់ក្នុងករណីមានការខាតបង់ ឬខូចខាតដោយ ប្រការណាមួយក៏ដោយ ដែលបណ្តាលមកពីសកម្មភាពល្មើសច្បាប់ទាំងឡាយរបស់បុគ្គលខិលខូចទាំងនោះ។ យើងខ្ញុំកំពុងចាត់ វិធានការតាមផ្លូវច្បាប់ដើម្បីបំបាត់សកម្មភាពខុសច្បាប់នេះ។ ទន្ទឹមនឹងនេះដែរ សូមសាធារណៈជនទាំងអស់មេត្តាប្រុងប្រយ័ត្ន កុំអោយធ្លាក់ក្នុងការចាញ់បោកការបោកប្រាស់របស់ក្រុមជនខិលខូចនេះអោយសោះ។ ហើយសូមប្រាប់ទៅក្រុមគ្រួសារនិងមិត្ត ភក្តិកុំអោយចាញ់បោកក្រុមតេឡេក្រាមក្លែងក្លាយនេះ និងសូមបញ្ឈប់ការចែករំលែកបន្តទៀត។

ឈ្មោះក្រុមតេឡេក្រាមក្លែងក្លាយ:​  ROYAL GROUP នៃតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ

ឈ្មោះអ្នកគ្រប់គ្រងក្រុម: @SAMNANG_INVESTMENT_ROYAL_COMPANY 

Copyright © 2024 RGPPSEZ. All Rights Reserved.