សេចក្តីជូនដំណឹងអំពីឆានែលតេឡេក្រាម ក្លែងបន្លំ

គណៈគ្រប់គ្រង ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក (Royal Group Phnom Penh SEZ Plc.) ដែលជាក្រុមហ៊ុនអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (Royal Group Phnom Penh Special Economic Zone) សូមជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា នាពេលថ្មីៗនេះមានឆានែល Telegram ក្លែងក្លាយមួយត្រូវបានបង្កើតឡើង ដោយប្រើឈ្មោះក្រុមហ៊ុនយើងខ្ញុំដោយគ្មានការអនុញ្ញាត។ ឆានែល Telegram ក្លែងបន្លំនេះ មិនមានទំនាក់ទំនងអ្វីទាំងអស់ ជាមួយក្រុមហ៊ុនរបស់យើងខ្ញុំឡើយ ហើយក្រុមហ៊ុនយើងខ្ញុំ មិនទទួលខុសត្រូវចំពោះរាល់ការខូចខាត ឬការបាត់បង់ទាំងឡាយ ដែលបណ្តាលមកពីការប្រាស្រ័យទាក់ទង ជាមួយឆានែល Telegram នេះឡើយ មិនថាក្នុងរូបភាពបែបណាក៏ដោយ។

យើងខ្ញុំកំពុងចាត់វិធានការច្បាប់ដើម្បីលុបចោលឆានែល Telegram ក្លែងបន្លំនេះ។ ក្នុងអំឡុងពេលនេះ យើងខ្ញុំសូមក្រើនរំលឹកដល់ សាធារណៈជន ទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ ហើយចៀសវាងការទាក់ទងជាមួយឆានែល Telegram នេះ ដែលអាច ត្រូវបានបង្កើតឡើងដោយមាន គោលបំណងបន្លំបោកប្រាស់។ សូមជូនដំណឹងដល់មិត្តភក្តិ និងគ្រួសាររបស់អ្នក អំពីឆានែល Telegram ក្លែងបន្លំនេះ និងចៀសវាង ការតភ្ជាប់ ឬចែករំលែកព័ត៌មានណាមួយចេញពីឆានែលនេះ។

ព័ត៌មានលម្អិតអំពីឆានែល Telegram

ឈ្មោះឆានែល Telegram ក្លែងក្លាយ៖ ROYAL GROUP PHNOM PENH SEZ

ប្រើប្រាស់ឈ្មោះរបស់ក្រុមហ៊ុនយើងខ្ញុំដោយគ្មានការអនុញ្ញាត

Copyright © 2024 RGPPSEZ. All Rights Reserved.